នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈ កម្មការទី៥ ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកគ្រូបង្រៀន អ្នកគ្រូពេទ្យ សរុបចំនួន២០៧នាក់។ ក្នុងកម្មវិធីនោះលោកជំទាវបានឧបត្ថម្ភថវិកាជូនម្នាក់ៗទទួលបាន៥០,០០០រៀល ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍ ស្ថិតនៅសាលប្រជុំអាគារB សាលាខេត្តកំពង់ធំ។